ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > គម្រោងបុរីចំនួនពីរដែលកំពុងលេចធ្លោ ក្នុងប្រូម៉ូសិនផ្ដាច់មុខពីខមភើស

គម្រោងបុរីចំនួនពីរដែលកំពុងលេចធ្លោ ក្នុងប្រូម៉ូសិនផ្ដាច់មុខពីខមភើស

2021-09-16
72
0
សង្ខេប:បន្ទាប់ពីបានបង្ហាញព័ត៌មានលម្អិត និងអត្ថប្រយោជន៍របស់គម្រោងខុនដូដែលមានតម្លៃក្រោម១០០,០០០ដុល្លាររួចមក នៅក្នុង កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh)។ ថ្ងៃនេះខមភើស នឹងនាំជូនលោកអ្នកនូវគម្រោងបុរី ដែលមានទីតាំងនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍ និងចម្ងាយមិនឆ្ងាយប៉ុន្មានពីកន្លែងពិសេសៗដូចជា អាកាសយានដ្ឋានថ្មី ផ្សារ ហាងកាហ្វេ។ល។

បន្ទាប់ពីបានបង្ហាញព័ត៌មានលម្អិត និងអត្ថប្រយោជន៍របស់គម្រោងខុនដូដែលមានតម្លៃក្រោម១០០,០០០ដុល្លាររួចមក នៅក្នុង   កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh)។ ថ្ងៃនេះខមភើស នឹងនាំជូនលោកអ្នកនូវគម្រោងបុរី ដែលមានទីតាំងនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍ និងចម្ងាយមិនឆ្ងាយប៉ុន្មានពីកន្លែងពិសេសៗដូចជា អាកាសយានដ្ឋានថ្មី ផ្សារ ហាងកាហ្វេ។ល។

news/2021-09-16/1631777767529921.png

គម្រោងបុរី ខេមរភូមិ

គម្រោងបុរី ខេមរភូមិ មានទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្រាប់សំណង់លំនៅដ្ឋាន នៅក្នុង បុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នា សំរាប់អតិថិជន ក្នុងនោះ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (linkhouse)  ប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house) ផ្ទះវីឡាទោល ឬ (Single Villa) ដែលតំលៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀបនិងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ។

លក្ខណៈពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិនេះ គឺមានទីតាំងភូមិសាស្ត្រអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល។ គំរោងនេះមានចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត។

ហើយចំពោះអតិថិជនដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះនិងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។

ប្រម៉ូសិនពិសេស៖ តម្លៃលក់ចាប់ពី ៥៥,០០០ដុល្លារឡើងទៅ មិនចាំបាច់មានប្រាក់កក់មុន។ ប្រសិនបើអតិថិជនធ្វើការបង់ផ្ដាច់ នឹងមានការបញ្ចុះតម្លៃរហូត ២០ ភាគរយ។


គម្រោងបុរី B_H_L


គម្រោងបុរី B_H_L ជាសំណង់លំនៅឋានដែលបានបោះទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានចម្ងាយ១២០០ម៉ែត្រ ពីអាកាសយានដ្ឋានភ្នំពេញ។ ដែលបានសាងសង់នូវប្រភេទផ្ទះវីឡាកូនកាត់ ឬ (linkhouse)  ប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house) ដោយផ្ទះវីឡាដែលមានបន្ទប់គេង ៤ និង ៥ មានទំហំចាប់ពី ៤៧.៥ ដល់ ៥៣.៣ ម៉ែត្រការ៉េ កម្ពស់១ជាន់កន្លះ។ ផ្ទះនីមួយៗមានបង្អួចពីជាន់ផ្ទាល់ដល់ពិដាន ដែលអាចឲ្យលោកអ្នកមើលឃើញបែប Panoramic និងយ៉រឯកជន ព្រមទាំងមានសេវាកម្មផ្សេងទៀត ហើយគ្រឿងបរិក្ខារវិញក៏ត្រូវបានបំពាក់យ៉ាងល្អ។

ប្រម៉ូសិនពិសេស៖ តម្លៃលក់ចាប់ពី ៩៦,០០០ដុល្លារឡើងទៅ ដោយបង់មុនត្រឹមតែ ២០ ភាគរយ និងមានការថែមជូនទូរស័ព្ទដៃម៉ាក Samsung Galaxy S21ultra មួយគ្រឿង។ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh)ទំព័រហេ្វសប៊ុកផ្លូវការ Compass Real Estate Platform ឬ តាមរយៈលេខទូរស័ព្ទ 081355414 , 066400666 


រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)