ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > ការផ្តល់ជូនជាពិសេស! គម្រោងអាផាតមិនជាប់មាត់ទន្លេដ៏ទាក់ទាញនៅក្នុងទីក្រុងភ្នំពេញជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៤១%!

ការផ្តល់ជូនជាពិសេស! គម្រោងអាផាតមិនជាប់មាត់ទន្លេដ៏ទាក់ទាញនៅក្នុងទីក្រុងភ្នំពេញជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៤១%!

2021-09-16
1692
0
សង្ខេប:ដោយសារទេសភាពដ៏ស្រស់ស្អាត និងទីលម្អដ៏ទូលាយ គម្រោងអាផាតមិនជាប់មាត់ទន្លេតែងតែក្លាយជាជម្រើសលំនៅដ្ឋានដ៏ពេញនិយមសម្រាប់មនុស្សរាល់គ្នា។ ជាហេតុ ថ្ងៃនេះ ខមភើស ក៏នឹងនាំលោកអ្នកឱ្យទៅស្គាល់គម្រោងអាផាតមិនជាប់មាត់ទន្លេនៅក្នុងរាជធានីភ្នំពេញជាមួយនឹងការបញ្ចុះតម្លៃពិសេសនៃខែកញ្ញាផ្ទាល់តែម្តង។ តោះមកអានឥឡូវនេះ។

លំនៅដ្ឋានដែលអាចនាំមកនូវទេសភាពមាត់ទន្លេតែងតែក្លាយជាប្រភេទលំនៅដ្ឋានមួយដែលគួរអោយចង់រស់នៅបំផុតដោយសារតែទេសភាពដ៏ស្រស់ត្រកាល និងខ្យល់អាកាសដ៏បរិសុទ្ធ មិនថាទោះផ្ទះនោះមានទីតាំងស្ថិតនៅតំបន់ណាក៏ដោយ ជាហេតុដែលតម្លៃនៃផ្ទះប្រភេទនេះតែងតែខ្ពស់ជានិច្ចដូចគ្នា។

រាជធានីភ្នំពេញក៏មានតំបន់ជាប់មាត់ទន្លេដូចជាទឹកដីនៃខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញនិងខណ្ឌចំការមន ដោយទន្ទឹមនឹងគ្នាផ្ទាល់តែម្តង តំបន់ទាំងនេះក្នុងពេលតែមួយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលវប្បធម៌ និងមជ្ឈមណ្ឌលទេសចរណ៍ផងដែរ។ ដូច្នេះ ថ្ងៃនេះ ខមភើស នឹងណែនាំលោកអ្នកអំពីអាផាតមិនលំដាប់ខ្ពស់ពិសេសដែលនាំមកនូវទេសភាពមាត់ទន្លេដ៏ល្អបំផុតនៅក្នុងតំបន់ដែលមានរៀបរាប់ទាំងនេះ។ តោះមកអានឥឡូវនេះតែម្តង។

news/2021-09-16/1631792459140347.jpg

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ក្រុមហ៊ុន Compass Real Estate បានរៀបចំឡើងនូវព្រឹត្តិការណ៍ “ កម្មវិធីប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា” ដោយរាល់គម្រោងអចលទ្រព្យដែលមាននៅក្នុងកម្មវិធីទាំងអស់សុទ្ធតែជាគម្រោងដែលមានទាំងទីតាំងល្អ ព្រមជាមួយនឹងតម្លៃដ៏មិនធ្លាប់មាន។ ដូច្នោះ ប្រសិនបើលោកអ្នកចង់ទិញនូវគេហដ្ឋានដែលមានទីតាំងជាប់ទេសភាពមាត់ទន្លេនៅទីក្រុងភ្នំពេញ គឺអាចចាប់ផ្តើមធ្វើការពិចារណាលើគម្រោងដែលមានណែនាំខាងក្រោមនេះ៖


Uptown Condominium

គម្រោងដែលគ្រោងនឹងធ្វើការប្រគល់ជូនផ្ទះនៅខែមករា ឆ្នាំ ២០២២ ខាងមុខ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។ Uptown Condominium គឺជាគម្រោងខុនដូដែលមានកម្ពស់ ២២ ជាន់និងមានយូនីតសរុបចំនួន ១២០ យូនីត ។ យូនីតនីមួយៗ មានរចនាបថក្នុងប្រភេទនិងទំហំខុសៗគ្នា ចាប់ពី ៤៨ ដល់ ៧៦ ម៉ែត្រការ៉េ ដែលមានបំពាក់ជូននូវគ្រឿងសង្ហារឹមពេញលេញ និងទំនើបទាន់សម័យ។

news/2021-09-16/1631791400264811.png

ការផ្តល់ជូនជាពិសេស៖ សំរាប់ការបង់ផ្ដាច់នឹងទទួលបានការបញ្ចុះតម្លៃ ៣% ព្រមទាំងគ្រឿងសង្ហារឹមឥតគិតថ្លៃ


La Vista One

គម្រោងមានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលជ្រោយចង្វារ ជាអគារកម្ពស់៤១ជាន់ចំនួនពីរ ដែលមានអាផាតមិនសរុបចំនួន ១៦៨០ ឯកតា។ La Vista One ផ្តល់ជូននូវប្រភេទលំនៅដ្ឋានចាប់ពី បន្ទប់គេងមួយ ដល់បន្ទប់គេង៣ ដែលមានទំហំពី ៤៨ទៅ១២៧㎡។ តាមគោលការណ៍នៃ“ ការផ្តោតសំខាន់លើមនុស្ស” គម្រោងរចនាឡើងដោយបង្កើតនូវមន្តស្នេហ៍ធម្មជាតិប្រកបដោយការចុះសម្រុងគ្នា នាំមកនូវគុណភាពជីវិតឱ្យកាន់មានភាពសម្បូរបែប។

news/2021-09-16/1631791469230912.png

ការផ្តល់ជូនជាពិសេស៖ រីករាយជាមួយការបញ្ចុះតម្លៃ ២៨%,ការបង់រំលស់រយៈពេល ៥ ឆ្នាំដោយគ្មានការប្រាក់ ថែមគ្រឿងសង្ហារឹមនិងកាដូ។

news/2021-09-16/1631791585522812.png


JingHui MESONG

គម្រោងមានទីតាំងស្ថិតនៅលើកោះពេជ្រ សង្កាត់សែនសុខ រាជធានីភ្នំពេញ ជាកន្លែងដែលទន្លេទាំងបួនប្រសព្វគ្នា។ វារួមបញ្ចូលនូវខុនដូស្នាក់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនហុងកុង។ លើសពីនេះទៅទៀត គម្រោងនេះត្រូវបានហ៊ុំព័ទ្ធដោយរចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ រចនាសម្ព័ន្ធផ្នែកអប់រំ មណ្ឌលកម្សាន្ត មណ្ឌលពាណិជ្ជកម្ម និងធនធានទេសចរណ៍។ វាមានទីតាំងនៅជិតវិមានឯករាជ្យ តំបន់ពាណិជ្ជកម្មនៃសង្កាត់បឹងកេងកង១ និងទីក្រុងកំសាន្តណាហ្គា ដែលមានភាពងាយស្រួលក្នុងការរស់នៅនិងការធ្វើដំណើរ។ វាជាអចលនទ្រព្យដែលស័ក្តិសមបំផុត មិនថាស្នាក់នៅខ្លួនឯង ជួលចេញ ឬទុកវិនិយោគនោះទេ។

news/2021-09-16/1631791761663618.png

ការផ្តល់ជូនជាពិសេស៖ រីករាយជាមួយការបញ្ចុះ ៨% សំរាប់ការបង់ផ្ដាច់


Amara Residence

Amara Residence គឺជាគម្រោងប្រភេទអាផាតមិន និងសណ្ឋាគារ ដែលមានទីតាំងស្ថិតក្នុងតំបន់អភិជនបំផុត នៃរាជធានីភ្នំពេញ ដែលមនុស្សភាគច្រើនស្គាល់ថាជាផ្ទះដែលប្រជុំទៅដោយស្ថានទូតនៃប្រទេសនានាជាច្រើន ហើយតំបន់នេះក៏មានតម្លៃដីនិងថ្លៃជួលខ្ពស់ជាងគេដែរ។ នៅជាប់នឹងមហាវិថីព្រះនរោត្តម ដែលជាមហាវិថីធំរបស់រាជធានី និងនៅជាប់នឹងផ្ទះវីឡាលំដាប់ខ្ពស់ជាច្រើនល្វែងក្នុងទីក្រុង ប្រមូលផ្តុំនូវកន្លែងពាណិជ្ជកម្មកំពូលៗមានដូចជា សណ្ឋាគារ ធនាគារ ស្ថានទូត មន្ទីរពេទ្យ សាលារៀន និងកន្លែងជាច្រើនទៀត ព្រមទាំងបរិយាកាសរស់នៅមានសភាពស្ងប់ស្ងាត់និងងាយស្រួល។

news/2021-09-16/1631791783215968.png

ការផ្តល់ជូនជាពិសេស៖ បង់ដំបូងត្រឹមតែ ៣០% ។


The Peak

The Peak មានទីតាំងស្ថិតនៅខណ្ឌចំការមន អមជាប់ទន្លេបាសាក់ លើផ្លូវបំបែកជាប់នឹងផ្លូវមាត់ទន្លេនៃទីក្រុងភ្នំពេញ ជាមួយតម្លៃ $3400/㎡។ លើសពីនេះគម្រោងនេះត្រូវបានរៀបចំមាន អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងហាត់យូហ្គា បន្ទប់សូណា កន្លែងលេងរបស់កុមារ កន្លែងអង្គុយក្បែរអាងហែលទឹក ទីធ្លាខាងក្នុងនិងក្រៅ និងកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន។

news/2021-09-16/1631791816168430.png

ការផ្តល់ជូនជាពិសេស៖ រីករាយជាមួយការបញ្ចុះតម្លៃ៤១% និងមានការជួលត្រលប់ ៦%។

សម្គាល់៖ ច្បាប់និងលក្ខខណ្ឌនានានៃកម្មវិធីនេះជាកម្មសិទ្ធិរបស់ COMPASS។ ព័ត៌មានលម្អិតនិងតម្លៃជាក់លាក់នៅលើទំព័រនេះអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។


និពន្ធដោយ ៖ Vouch Ly        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole         ប្រែសម្រួលដោយ៖ Thangnyth    

គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)