ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > តោះមកដឹងអំពី ព័ត៌មានលម្អិតរបស់គម្រោងខុនដូក្រោមតម្លៃ១០ម៉ឺនដុល្លារ ដែលមានវត្តមាននៅក្នុងប្រម៉ូសិនផ្ដាច់មុខរបស់ខមភើស

តោះមកដឹងអំពី ព័ត៌មានលម្អិតរបស់គម្រោងខុនដូក្រោមតម្លៃ១០ម៉ឺនដុល្លារ ដែលមានវត្តមាននៅក្នុងប្រម៉ូសិនផ្ដាច់មុខរបស់ខមភើស

2021-09-15
126
0
សង្ខេប:កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh) របស់គេហទំព័រ ខមភើស រៀលអ៊ីស្ទេតបានចាប់ផ្ដើម ដោយបាននាំយកនូវគម្រោងខុនដូ និងគម្រោងបុរីជាច្រើនប្រភេទ ដើម្បីបំពេញទៅតម្រូវផ្សេងៗរបស់អតិថិជន។ ថ្ងៃនេះ ខមភើស នឹងរៀបរាប់អំពីព័ត៌មានរបស់គម្រោងខុនដូក្នុងតម្លៃក្រោម ១០០,០០០ ដុល្លារ និងការផ្ដល់ជូនផ្សេងៗទៀត។

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា  កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh) របស់គេហទំព័រ ខមភើស រៀលអ៊ីស្ទេតបានចាប់ផ្ដើម ដោយបាននាំយកនូវគម្រោងខុនដូ និងគម្រោងបុរីជាច្រើនប្រភេទ ដើម្បីបំពេញទៅតម្រូវផ្សេងៗរបស់អតិថិជន។ ថ្ងៃនេះ ខមភើស នឹងរៀបរាប់អំពីព័ត៌មានរបស់គម្រោងខុនដូក្នុងតម្លៃក្រោម ១០០,០០០ ដុល្លារ និងការផ្ដល់ជូនផ្សេងៗទៀត។

The Seven Residence Condominium


ខុនដូThe Seven residenceចាប់ផ្តើមពីខែធ្នូឆ្នាំ ២០១៩ ហើយនឹងត្រៀមខ្លួននៅខែកក្កដាឆ្នាំ ២០២២ ។ អគារមានទំហំ ១៨២០៨.៦៩ ម៉ែត្រការ៉េ (ទំំហំសាងសង់សុទ្ធ) និងទំហំ ៣៥២៦៦.៦៥ ម៉ែត្រការ៉េ (ផ្ទៃដីសរុប) ក្នុងកម្ពស់ ២៧ ជាន់ដោយមាន ៥ ជាន់សម្រាប់ចតរថយន្ត និងមានយូនីតចំនួន ៤២៧ បន្ទប់។ យូនីតនៅក្នុងគម្រោង មានជាប្រភេទបន្ទប់ស្ទូឌីយោ ១បន្ទប់គេង និង ២ បន្ទប់គេង ។ ទំហំបន្ទប់ចាប់ផ្តើមពី ៣៨ ទៅដល់ ៨០ ម៉ែត្រការ៉េនិងតម្លៃ ៤៦,០០០ដុល្លារឡើងទៅក្នុងមួយយូនីធី និងអាចធ្វើការបង់រំលស់ ១០០% ។ គម្រោងនេះផ្តល់ជូនកន្លែងដ៏ស្រស់ស្អាតមួយនៅក្នុងអាគារកម្ពស់ ២៧ ជាន់ ដែលយូនីតនីមួយៗមានផ្តល់ជូននូវគ្រឿងបរិក្ខារជាច្រើនដែលអ្នកត្រូវការសម្រាប់ការរស់នៅប្រកបដោយផាសុកភាពនៅក្នុងទីក្រុង។

គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខណ្ឌសែនសុខត្រូវបានគេស្គាល់ថា ជាតំបន់មានសក្តានុពលមួយនៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងធំទូលាយ។ គម្រោងនេះនៅជិត AEON Sen Sok, Makro, Global house, Chip Mong, Logos international school, AISPP, Premium Land Sen Sok និង TK Avenue។

ប្រម៉ូសិន៖ អតិថិជនអាចបង់មុនត្រឹមតែ ៣០ ភាគរយនៃថ្លៃសរុប នឹងមានឱកាសទទួលបានការបញ្ចុះតម្លៃដល់ទៅ ១២ ភាគរយ។ សម្រាប់សេវាបង់រំលស់វិញ លោកអ្នកបង់ត្រឹមតែចំនូន ៤×× ដុល្លារ/ខែ ដោយគ្មានការប្រាក់រយៈ ២៤ ខែ។

RATANA PLAZA TOP APARTMENT

រតនាផ្លាហ្សា ថបអាផាតមិន ស្ថិតនៅក្នុងអាគាររតនាផ្លាហ្សា ដែលជាគម្រោងលំនៅដ្ឋានដែលបានបញ្ចប់ការសាងសង់រួចរាល់ និងជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយ ជនជាតិចិនរស់នៅរាជធានីភ្នំពេញ។គម្រោងអាផាតមិននេះផងដែរ មានទីតាំងស្ថិតនៅជិតវិថីណតប្រ៊ីជ ២០០៤ (ផ្លូវក្រវ៉ាត់ក្រុងទី២)។ គម្រោងលំនៅឋានតូចៗដែលមានគុណភាពខ្ពស់ ជាមួយនឹងការផ្ដល់ជូនគម្រោងផ្នែកទី១ ជាលក្ខណស្ទូឌីយ៉ូ : មានកន្លែងគេង1 កន្លែងផ្ទះបាយ1 បន្ទប់ទឹក1 (រានហាលខាងក្រៅ) និងមានទំហំចាប់ពី ( ២៦ , ២៨ , ៣២ ម៉ែត្រការ៉េ ) ចំណែកឯគម្រោងផ្នែកទី២ ជាលក្ខណៈ ក្លាសស៊ីករូម ១ មានបន្ទប់គេង១ បន្ទប់ទឹក១ ផ្ទះបាយ ១ បន្ទប់ ទទួលភ្ញៀវ ១ (រានហាលក្រៅផ្ទះ) ទំហំ ៤០ម៉ែត្រការ៉េ និងគម្រោងផ្នែកទី ៣  មានបន្ទប់គេង២ បន្ទប់ទឹក១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ (រានហាលក្រៅផ្ទះ) ទំហំ ៤៥ ម៉ែត្រការ៉េ។

សិទ្ធិកាន់កាប់អចលនទ្រព្យ និងការជួលត្រឡប់មកវិញ អាចទទួលបានប្រាក់ចំណូលដែលតាមការប៉ាន់ស្មាន ស្មើនឹង ៩ ភាគរយ។ គម្រោងនេះស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ និងនៅជិតបណ្ដាញគមនាគមន៍មួយចំនួន ដែលងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗ ហើយបរិយាកាសជុំវិញនោះសុទ្ធសឹង ទៅដោយមជ្ឈមណ្ឌលអប់រំដូចជាសាលាអន្តរជាតិណតប្រ៊ីជ និងសាលាអន្តរជាតិស៊ីអាយអេ ដែលជាសាលាធំជាងគេក្នុងចំណោមតំបន់ធំៗនៅក្នុងរាជធានីភ្នំពេញ វេជ្ជសាស្ត្រនិងផ្សារទំនើប មានដូចជាផ្សារទំនើបភ្នំពេញរតនាផ្លាសា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្លឹបកីឡា និងហាងហ្វ័រអេស ដែលស្ថិតនៅលើវិថីសហព័ន្ធរុស្ស៊ីក្នុងចម្ងាយប្រហែល ៥០០ ម៉ែត្រពីអគារ ដែលជាភាពងាយស្រួលបំផុតដល់អតិថិជន។

ប្រម៉ូសិន៖ រីករាយជាមួយការបញ្ចុះ ៨ ភាគរយសំរាប់ការបង់ផ្ដាច់។

Parc 21 Residence

Parc 21 Residence មានទីតាំងស្ថិតនៅសង្កាត់កណ្តាលទីក្រុងភ្នំពេញ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនJV Parc Residence Co., Ltd។ គម្រោងនេះក៏អាចជាទ្រព្យសម្បត្តិវិនិយោគសំខាន់សម្រាប់វិនិយោគិនដែលចង់បានប្រាក់ចំណេញខ្ពស់។ គម្រោងផ្ដល់ជូននូវយូនីតដែលមានចាប់ពី បន្ទប់ស្ទូឌីយ៉ូ ១បន្ទប់គេង និង ២បន្ទប់គេង ក្នុងទំហំ៣០ ទៅដល់ ៦៣ ម៉ែត្រការ៉េនៃទំហំសុទ្ធ។ ព័ទ្ធជុំវិញទៅដោយទេសភាពទីក្រុងដែលរីកលូតលាស់នៅភ្នំពេញ ផាករ៉េស៊ីដិន ២១ ផ្តល់ភាពងាយស្រួលសន្តិសុខភាពប្រណីតភាពឯកជននិងការរស់នៅប្រកបដោយផាសុកភាព។

[លក្ខណៈពិសេសនៃគម្រោង]

១. សម្ភារៈនៅក្នុងផ្ទះបាយមានៈទូដាក់ចាននៅខាងក្រោម និងចង្ក្រានទំនើប ១ ឈុត

២- សម្ភារៈក្នុងបន្ទប់ទឹកមានៈ កន្លែងលាងដៃ១ ម៉ាស៊ីនទឹកក្ដៅនិងត្រជាក់ ១

៣. បន្ទប់ទទួលភ្ញៀវ៖ មានទូរទស្សន៍និងគ្រឿងបរិក្ខារផ្សេងៗ

៤. បន្ទប់គេង៖ ទូខោអាវ ១

ប្រម៉ូសិន៖ ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ១២ ភាគរយ និងទទួលបានគ្រឿងបរិក្ខារមួយឈុតដោយឥតគិតថ្លៃ។ សម្រាប់ការបង់រំលស់ អតិថិជនបង់ត្រឹមតែ ៥០០ ដុល្លារ/ខែ ដោយគ្មានការប្រាក់រយៈពេល ១២ខែដំបូង។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh)ទំព័រហេ្វសប៊ុកផ្លូវការ Compass Real Estate Platform ឬ តាមរយៈលេខទូរស័ព្ទ 081355414 , 066400666 


រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)