ដើម្បីថ្លែងអំណរគុណទៅដល់អតិថិជន និងអ្នកប្រើប្រាស់ ដែលបានសាកសួរព័ត៌មាននិងជាវ គម្រោងខុនដូដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញ តាមរយៈគេហទំព័រអចលនទ្រព្យ ខមភើស រៀលអ៊ីស្ទេត កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនបានសម្រេចនាំយកប្រូម៉ូសិននេះត្រលប់មកវិញ សារជាថ្មីជាមួយការផ្ដល់ជូនដ៏អស្ចារ្យ។ ការផ្ដល់ជូននេះ មិនត្រឹមតែអាចជួយកាត់បន្ថយលើទៅថ្លៃចំណាយវិនិយោគរបស់លោកអ្នកប៉ុណ្ណោះទេ ថែមទាំងមកជាមួយអត្រាប្រាក់ចំណេញ ដែលបានមកពីការវិនិយោគយ៉ាងគាប់ចិត្តទៀតផង។
ហើយចំពោះអ្នកដែលមានគោលបំណងចង់រស់នៅឯករាជ្យ ឬ ក៏ចង់មានលំនៅដ្ឋានផ្ទាល់ខ្លួនសម្រាប់រស់នៅ ជាមួយក្រុមគ្រួសារដ៏រីករាយរបស់អស់លោកអ្នក ឱកាសនេះរឹតតែពិសេសតែម្ដង ដោយលោកអ្នកអាចបង់ផ្ដាច់ដើម្បីទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ឬក៏អាចធ្វើការបង់មុនចាប់ពី ១០ ទៅ ៣០ ភាគរយ នៃតម្លៃសរុប បន្ទាប់ពីនោះអាចធ្វើការបង់រំលស់ជាប្រចាំខែ ជាមួយអត្រាការប្រាក់ទាបសមរម្យ។ មិនឲ្យច្រណែនគ្នានោះឡើយ សម្រាប់អតិថិជនដែលធ្វើការបង់រំលស់ ក៏មានឱកាសទទួលបានការបញ្ចុះតម្លៃ និងកាដូផ្សេងៗផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ កម្មវិធីប្រម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែកញ្ញា (compass.com.kh), ទំព័រហេ្វសប៊ុកផ្លូវការ Compass Real Estate Platform ឬ តាមរយៈលេខទូរស័ព្ទ 081355414 , 066400666 ៕
រៀបរៀងដោយ ៖ Nea, ប្រធានផ្នែកនិពន្ធ ៖ Sunnie, នាយក / ផលិតករ ៖ Nicole
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ
0