ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > កុំឱ្យទ្រព្យសម្បត្តិក្លាយជាប្រភពនៃភាពតានតឹងនៅក្នុងជីវិត តោះមកចាប់ផ្តើមជីវិតតាមបែបដែលអ្នកចង់បាន

កុំឱ្យទ្រព្យសម្បត្តិក្លាយជាប្រភពនៃភាពតានតឹងនៅក្នុងជីវិត តោះមកចាប់ផ្តើមជីវិតតាមបែបដែលអ្នកចង់បាន

2021-09-09
989
0
សង្ខេប:ការដាក់ជួលអចលនទ្រព្យអាចជាវិធីសាស្រ្តដ៏ល្អមួយដើម្បីរកចំណូលបន្ថែម បន្ទាប់ពីអ្នកបានផ្លាស់ប្តូរទៅទីលំនៅថ្មី ឬអ្នកមានផ្ទះទំនេរហើយចង់មានប្រភពចំណូលដែលមានស្ថិរភាពជារៀងរាល់ខែ។ តែជាក់ស្តែង ដោយសារតែបច្ចុប្បន្នទីផ្សារមានការប្រកួតប្រជែងខ្លាំង ការដាក់ជួលអចលនទ្រព្យ វាមិនមែនជារឿងសាមញ្ញ និងងាយស្រួលដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។

ភាពរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបាននាំមកនូវភាពងាយស្រួល និងសេចក្តីសុខយ៉ាងខ្លាំងទៅដល់មនុស្សទាំងឡាយណាដែលមានបំណងចង់ផ្លាស់ទីទៅកន្លែងថ្មី ព្រោះទីផ្សារបានជម្រុញចេញនូវប្រភេទគេហដ្ឋានជួលនិងលក់គ្រប់ទម្រង់ សម្រាប់ជ្រើសរើស។ ទន្ទឹមនឹងនេះដែរ ដោយសារការផ្គត់ផ្គងមានចំនួនច្រើន ក៏បានក្លាយទៅជាក្តីលំបាកមួយក្នុងការដាក់ជួលចេញសម្រាប់ម្ចាស់អចលទ្រព្យ។

news/2021-09-09/1631154051381454.jpg

ការដាក់ជួលអចលនទ្រព្យអាចជាវិធីសាស្រ្តដ៏ល្អមួយដើម្បីរកចំណូលបន្ថែម បន្ទាប់ពីអ្នកបានផ្លាស់ប្តូរទៅទីលំនៅថ្មី ឬអ្នកមានផ្ទះទំនេរហើយចង់មានប្រភពចំណូលដែលមានស្ថិរភាពជារៀងរាល់ខែ។ តែជាក់ស្តែង ដោយសារតែបច្ចុប្បន្នទីផ្សារមានការប្រកួតប្រជែងខ្លាំង ការដាក់ជួលអចលនទ្រព្យ វាមិនមែនជារឿងសាមញ្ញ និងងាយស្រួលដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។

ដើម្បីអាចជួលចេញបានឆាប់រហ័ស និងរលូន ម្ចាស់ផ្ទះត្រូវគ្រោង និងធ្វើការរៀបចំនូវផែនការជាច្រើនយ៉ាងដូចជា ការរៀបចំតុបតែង កែលម្អ និងដកចេញនូវគ្រឿងបរិក្ខារណាដែលមិនចាំបាច់នៅក្នុងផ្ទះ។ ម្យ៉ាងទៀត ក្នុងពេលតែមួយ ការរៀបឡើងនូវផែនការហិរញ្ញវត្ថុ បញ្ជីនៃគ្រឿងផ្តត់ផ្គង់ ព្រមទាំងការធ្វើសេចក្តីពិពណ៌នាអំពីប្លង់ផ្ទះ ទាំងនេះក៏ជារឿងដែលមិនគួររំលងដែរ។

news/2021-09-09/1631154081450278.jpg

ការថតរូបភាពដែលមានគុណភាពល្អ ជាផ្នែកសំខាន់អាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជួលបាន ការផ្សព្វផ្សាយ ព្រមទាំងការរក្សាទំនាក់ទំនង វាក៏ជារឿងសំខាន់មិនគួរខ្វះ។ ម្ចាស់ផ្ទះគឺគួរតែធ្វើយ៉ាងណាដើម្បីឱ្យអ្នកដែលមានចំណាប់អារម្មណ៍ មានភាពងាយស្រួលនៅក្នុងការទាក់ទងពួកគេ ក្នុងន័យអ្នកជួលអាចណាត់ជួប សួរពីព័ត៌មានលំអិត ឬក៏ការចូលមើលនូវទីតាំងពិតនៃអចលទ្រព្យ។

ដូច្នេះ ក្នុងនាមជាវេទិកាផ្តល់សេវាកម្មស្វែងរកអ្នកជួលអាផាតមិនតាមអ៊ីនធឺណិតដំបូងគេនៅកម្ពុជា ក្រុមហ៊ុនអចលនទ្រព្យ ខមភើស មិនត្រឹមតែផ្តល់ជូននូវសេវាកម្មស្វែងរកអាផាតមិនជួលតាមទម្រង់បែបថ្មីមិនធ្លាប់មានប៉ុណ្ណោះទេ សម្រាប់ម្ចាស់អចលនទ្រព្យដែលជាអ្នកដាក់ជួលក៏អាចប្រើប្រាស់ នឹងទទួលបាននូវបទពិសោធន៍ដ៏ពិសេសដូចគ្នា។

news/2021-09-09/1631154101388659.jpg

ដើម្បីផ្តល់ជូននូវអារម្មណ៍សុវត្ថិភាព ទំនុកចិត្ត និងភាពងាយស្រួល នៅក្នុងការប្រើប្រាស់សេវាកម្មជំនួយជួលអចលទ្រព្យជាមួយខមភើស ពេលនេះយើងបានបង្កើតឡើងនូវសំណុំបែបបទដែលស្របទៅតាមលក្ខណៈស្តង់ដារ។ យើងនឹងធ្វើការរៀបរាប់នូវចំនុច និងជំហានគោលនៅក្នុងការចាប់ផ្តើមគម្រោងជំនួយការជួលអចនទ្រព្យបែបអាផាតមិនដូចខាងក្រោម។

ជំហានទី១ ដាក់ពាក្យស្នើសុំ៖ ដំណើរការបានតាមរយៈវេបសាយ ទូរស័ព្ទទំនាក់ទំនង ឬការមកកាន់ក្រុមហ៊ុនផ្ទាល់។

ជំហានទី២ ប្រឹក្សាផ្ទាល់៖ ក្រោយទទួលបានការស្នើ ខមភើសនឹងចាត់ភ្នាក់ងារទាក់ទងទៅលោកអ្នកតាមរយៈទូរស័ព្ទ ឬទៅជួបផ្ទាល់។

ជំហានទី៣ ការរៀបគម្រោងសម្រាប់ការជួល៖ ទទួលបានការវិភាគតម្លៃអចលទ្រព្យពីអ្នកជំនាញ ព្រមទាំងគម្រោងបែបបទនៃដំណើរការការដាក់ជួលអាផាតមិន។

ជំហានទី៤ ក្លាយជាដែគូជាមួយ ខមភើស៖ ចុះកិច្ចព្រមព្រៀងជាមួយ ខមភើស ដើម្បីទទួលបានជំនួយការជួលដ៏មានប្រសិទ្ធិភាព។

news/2021-09-09/1631154127518544.jpg

ធ្វើការដាក់ជួលអាផាតមិនរបស់លោកអ្នកជាមួយ ខមភើស!

មកក្លាយជាម្ចាស់ផ្ទះដ៏ជោគជ័យ និងឱ្យទ្រព្យធន អចលទ្រព្យជាអ្នករកចំណូលជំនួសវិញ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)