ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ឥទ្ធិពលកូវីដ១៩ជះផលអាក្រក់ចំពោះវិស័យអចលនទ្រព្យយ៉ាងដូចម្តេចខ្លះ?

ឥទ្ធិពលកូវីដ១៩ជះផលអាក្រក់ចំពោះវិស័យអចលនទ្រព្យយ៉ាងដូចម្តេចខ្លះ?

2021-04-07
108
0
សង្ខេប:នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានអ្នកជំនាញអះអាងថាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំ២០០៨

ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ហើយការកើនឡើងនៃវិបត្តិនេះកំពុងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍មិនត្រឹមតែទៅលើភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដល់ប្រទេសទាំងនោះយ៉ាងធ្ងន់ធ្ងរផងដែរ ។ 

ដូចគ្នានេះដែរ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់កំពុងរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមពីជំងឺកូវីដ-១៩ ខណៈការផ្ទុះឡើងនៃជំងឺនេះជាសកល បាននាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កជាការរាំងស្ទះទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាហេតុបាននាំមកនូវការរំខានទៅលើគ្រប់វិស័យនៃសកម្ម ភាពសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ាន ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ។

#ជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ

នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានអ្នកជំនាញអះអាងថាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែភាពអវិជ្ជមានទាំងនេះ អាចនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញក្នុងរយៈពេលដ៏ខ្លី ក្រោយពីបញ្ចប់វិបត្តិជំងឺឆ្លង Covid-19 នៅពេលខាងមុខនេះ ។ 

វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២០កន្លងទៅនេះនឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងកាលពីអំឡុងឆ្នាំ២០០៨ទៅ ទៀតដោយសារតែវិបត្តិមួយនេះបានជះឥទ្ធិពលយ៉ាងទូលាយ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំង ។ ការទទួលរងនូវផលប៉ះពាល់ទាំងអស់នេះមិនមែនកើតមានតែនៅកម្ពុជា ឬនៅក្នុងតំបន់នោះទេ ប៉ុន្តែវាបានកើតឡើងជាសាកល ដែលស្ទើរតែគ្មានប្រទេសណាមួយអាចគេចផុតនោះទេ ។ 

news/2021-04-07/1617793903346961.jpeg

នៅក្នុងស្ថានការណ៍ដែលកំពុងតែទទួលរងនូវផលអវិជ្ជមាននេះ អ្វីដែលត្រូវធ្វើ សម្រាប់អ្នកស្ថិតនៅក្នុងវិស័យអចលនទ្រព្យគឺចាំបាច់មានការរៀបចំផែនការនៃចរន្តសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមទុកជួសជុលនូវកន្លែងខ្វះខាត និងអាចដំណើរការវិនិយោគបន្តក្រោយពេលវិបត្តិមួយនេះបានបញ្ចប់ ។

កាលពីអំឡុងឆ្នាំ២០០៨ វិស័យអចលនទ្រព្យនៅកម្ពុជាធ្លាប់ទទួលរងនូវផលប៉ះពាល់ផងដែរ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយត្រូវពន្យាពេលប្រមាណ៤ឆ្នាំក្នុងការជួសជុល និងស្ដារវិស័យអចលនទ្រព្យឱ្យត្រឡប់មករកភាពល្អប្រសើរវិញបាន ។

#តើពេលវេលាណាទើបស័ក្តិសមក្នុងការវិនិយោគលើវិស័យអចលនទ្រព្យឡើងវិញ?

បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងដំណំពីវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លងនៅក្នុងឆ្នាំ២០២០ សម្រាប់ឆ្នាំ២០២១នេះអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា វាគឺជាពេលវេលាដ៏ល្អមួយ ចំពោះអ្នកដែលមានលុយគ្រប់គ្រាន់វិនិយោគ ក៏ដូចជាធ្វើការអភិវឌ្ឍគម្រោងរបស់ខ្លួនបានយ៉ាងល្អប្រសើរបំផុត ។

news/2021-04-07/1617793996319718.jpeg

ឆ្នាំ២០២១ គឺជាពេលវេលាមួយដែលស័ក្ដិសមបំផុត សម្រាប់អ្នកដែលមានដើមទុន និងចរន្តសាច់ប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគ ឬចាប់ផ្តើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន សម្រាប់ដាក់បញ្ចូលទៅក្នុងទីផ្សារនៅអំឡុងចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ បន្ទាប់ពីវិបត្តិនៃជំងឺត្រូវបានបញ្ចប់ក្រោយមានការប្រើប្រាស់វ៉ាក់សាំងជាសាកល ។

#ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច

ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចទៅលើវិស័យផ្សេងៗនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ ផលិតកម្មសម្រាប់ការនាំចេញ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត ។ 

ជាការពិត នៅពេលរួមបញ្ចូលគ្នាវិស័យទាំងបីខាងលើនេះបានចូលរួមចំណែកច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារប្រហែលជា ៣៩,៥ ភាគរយនៃការងារសរុបកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ។ វិធានការណ៍ឆ្លើយតបជាសកលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ជាក់ស្តែងបានបង្កឱ្យមានការធ្លាក់ចុះនៃសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ។ 

ជុំវិញការព្យាករណ៍កំណើនសេដ្ឋកិច្ចមុនពេល និងក្រោយពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ត្រូវបានគេមើលឃើញថា មានភាពខុសគ្នាទៅតាមស្ថាប័នផ្សេងៗគ្នា រួមមានការព្យាករណ៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរសម្រាប់ឆ្នាំ២០២០ និង២០២១ ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម ៖

news/2021-04-07/1617793239813426.png

#ប៉ះពាល់ខ្លាំងលើវិស័យទេសចរណ៍

បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា នឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណជា ៣ ពាន់លានដុល្លារ ។ 

លោកបានបន្តទៀតថា ក្នុងរយៈពេល៤ខែដំបូងភ្ញៀវទេសចរណ៍បរទេសប្រមាណជា ១,៦ លាននាក់បានមកទស្សនាប្រទេសកម្ពុជាដែលជាតួលេខបង្ហាញពីការធ្លាក់ចុះ ៥២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ លើសពីនេះ គោលដៅទេសចរណ៍ដែលមានអ្នកទេសចរមកទស្សនាច្រើនជាងគេក្នុងប្រទេសកម្ពុជាគឺខេត្តសៀមរាប ត្រូវបានកត់សំគាល់ពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរស្មើនឹង ៤៥,៦ ភាគរយ និងការធ្លាក់ចុះរហូតដល់ទៅ ៩៩,៦ ភាគរយ សម្រាប់ខែមេសាឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

news/2021-04-07/1617793743222217.jpeg

អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ចំនួន ២.៩៥៦ ត្រូវបានបិទទ្វារ ដែលបណ្តាលឱ្យអត្រាភាពគ្មានការងារធ្វើមានចំនួន ៤៥.៤០៥ នាក់6 ខណៈពេលដែលការប៉ាន់ស្មានពីធនាគារពិភពលោក (World Bank) បង្ហាញថា ជាសាកលយ៉ាងហោចណាស់មានការងារចំនួន ១,៧៦ លានកន្លែងកំពុងប្រឈមនឹងការបាត់បង់ ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងមួយផ្នែកទៀតដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងសាធារណរដ្ឋប្រជាមានិតចិន បូករួមជាមួយនឹងការធ្លាក់ចុះសមត្ថភាពនាំចេញទៅកាន់ទីផ្សារនាំចេញទៅអ៊ឺរ៉ុប នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ។

#ជះឥទ្ធិពលលើការប្រកបការងាររបស់ប្រជាជន

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រោងចក្រសរុបចំនួន ៤៣៣ និងអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍នៅទូទាំងប្រទេសបានបិទទ្វារជាបណ្តោះអាសន្ន ។ ការបិទទ្វារជាបណ្តោះអាសន្ននេះ បានធ្វើឱ្យកម្មករកាត់ដេរប្រមាណជា ១៣៥.០០០ នាក់ និងកម្មករទេសចរណ៍ ១៧.០០០ នាក់គ្មានការងារធ្វើ ។ 

ចំពោះប្រទេសកម្ពុជា ស្ថានភាពកាន់តែមានលក្ខណៈពិបាកនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះកម្មករកាត់ដេរបានរួមចំណែកខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចទៅដល់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ ហាងកាត់សក់ និងអ្នកផ្តល់សេវាដឹកជញ្ជូន ។

news/2021-04-07/1617793403361747.jpeg 

ឆ្លងតាមការសិក្សាកន្លងមកបានប៉ាន់ប្រមាណថា ប្រាក់ឈ្នួលដែលកម្មករទទួលបាននៅក្នុងវិស័យកាត់ដេរអាចគាំទ្រសកម្មភាពសេដ្ឋកិច្ចមនុស្សពី ៥ ទៅ ៦ នាក់ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការជំរុញសេដ្ឋកិច្ចក្នុងស្រុក ។ 

ដូច្នេះភាពអត់ការងារធ្វើរបស់កម្មកររោងចក្រប៉ះពាល់ដល់អ្នកដែលមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ដូច្នេះភាពអត់ការងារធ្វើរបស់កម្មកររោងចក្របានធ្វើឲ្យប៉ះពាល់បន្តដល់អ្នកប្រកបរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគួរឱ្យកត់សម្គាល់ ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)