ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Real Estate Policy > Buy and Sell Policy > ​តើរវាងការជួលផ្ទះនិងទិញផ្ទះ ផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

​តើរវាងការជួលផ្ទះនិងទិញផ្ទះ ផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

262
2022-12-29
សង្ខេប:ការស្វែងរកកន្លែងរស់នៅអាចជាកិច្ចការដ៏គួរឱ្យស្មុគស្មាញណាស់។ មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ខួរក្បាលរបស់អ្នក នៅពេលអ្នកធ្វើការសម្រេចចិត្តនេះ។ ការគិតមុនដំបូងប្រហែលជា“ តើខ្ញុំគួរទិញផ្ទះ ឬខ្ញុំគួរជួល?” មុននឹងអ្នកឈានដល់ជំហានធំ អ្នកត្រូវសម្រេចចិត្តជាមុនថា ជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។

ការស្វែងរកកន្លែងរស់នៅអាចជាកិច្ចការដ៏គួរឱ្យស្មុគស្មាញណាស់។ មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ខួរក្បាលរបស់អ្នក នៅពេលអ្នកធ្វើការសម្រេចចិត្តនេះ។ ការគិតមុនដំបូងប្រហែលជា“ តើខ្ញុំគួរទិញផ្ទះ ឬខ្ញុំគួរជួល?” មុននឹងអ្នកឈានដល់ជំហានធំ អ្នកត្រូវសម្រេចចិត្តជាមុនថា ជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។

ខណៈពេលដែលមានរឿងជាច្រើន ដែលត្រូវពិចារណាមុនពេលធ្វើការសម្រេចចិត្តរបស់អ្នក កត្តាសំខាន់បំផុតដែលគួរជះឥទ្ធិពល ដល់ការសម្រេចចិត្តរបស់អ្នកគឺថា តើអ្នកសុខចិត្តឬហ៊ានចំណាយប៉ុន្មានសម្រាប់ការស្នាក់នៅ។ ជួលនិងទិញ ទាំងពីរនេះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងខ្លួន។ មុននឹងធ្វើការសម្រេចចិត្តរបស់អ្នក ខមភើស សូមណែនាំអំពីចំនុចមួយចំនួននៃគុណសម្បត្តិនិងគុណវិបត្តិ ក្នុងការជួលនិងទិញផ្ទះ។

គុណសម្បត្តិនិងគុណវិបត្តិនៃការជួលផ្ទះ

មុននឹងអ្នកជ្រើសរើសថានឹងជួលកន្លែងណាមួយ អ្នកគួរតែពិចារណាលើចំណុចសំខាន់ៗមួយចំនួន។ ទាំងនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការជួលផ្ទះ។

rental-property-expenses.jpg

គុណសម្បត្តិ

    * អ្នកមានភាពបត់បែន និងសេរីភាពក្នុងការផ្លាស់ប្ដូរ។ អ្នកអាចធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ប្តូរទីលំនៅ ជាពិសេសប្រសិនបើអ្នកមានកិច្ចសន្យាជួលត្រឹមតែពីមួយខែទៅមួយខែទៀត។

    * អ្នកមិនចាំបាច់ទទួលខុសត្រូវលើការជួសជុលនៅក្នុងកន្លែងដែលអ្នកជួលនោះទេ។ អ្នកគ្រាន់តែប្រាប់ម្ចាស់ផ្ទះ ហើយគាត់នឹងធ្វើការជួសជុល ឬថែទាំ ទាំងអស់ដល់អ្នកជាក់ជាមិនខាន។

    * ជួលអាចមានតម្លៃថោក ជាជាងដែលអ្នកចង់ធ្វើជាម្ចាស់ផ្ទះផ្ទាល់។ ដូចគ្នានេះផងដែរ ដោយសារតែអ្នកមិនបានចំណាយទៅលើការជួសជុលឬថែទាំ ដូច្នេះអ្នកប្រាកដជាដឹងច្បាស់ថា អ្នកនឹងត្រូវចំណាយប៉ុន្មាននៅចុងខែនោះ។

    * ប្រសិនបើអ្នកមានភាពមមាញឹកនឹងការងារ ឬត្រូវធ្វើដំណើរញឹកញាប់ នោះការជួលផ្ទះឬអាផាតមិនគឺជា ការសម្រេចចិត្តដ៏ល្អបំផុត ព្រោះអ្នកនឹងមិនចាំបាច់មានបន្ទុកលើការទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិនោះទេ។

* គុណវិបត្តិ

    * តម្លៃជួលមិនមែននៅថេរនោះឡើយ ម្ចាស់ផ្ទះរបស់អ្នកអាចបង្កើនថ្លៃជួលផ្ទះនៅពេលណាក៏បាន។

    * អ្នកមិនអាចបង្កើតទ្រព្យម្ចាស់បានទេ ប្រសិនបើអ្នកកំពុងជួលអចលនទ្រព្យរបស់អ្នកដទៃ។ វាគ្រាន់តែជាផ្ទះសម្រាប់ស្នាក់នៅតែមួយរយៈពេលរបស់អ្នក ប៉ុន្តែវាមិនមែនជាកម្មសិទ្ធិរបស់អ្នកឡើយ។

    * មិនទទួលបានអត្ថប្រយោជន៍អំពីពន្ធលើការជួលអចលនទ្រព្យនោះទេ។

    * អ្នកមិនអាចធ្វើការផ្លាស់ប្តូររចនាបថ ផ្ទះឬអាផាតមិនរបស់អ្នក ដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះបានទេ។

    * ផ្ទះជាច្រើនដែលមានសម្រាប់ជួលមានគោលការណ៍“ គ្មានសត្វចិញ្ចឹម” ។ ដូច្នេះប្រសិនបើអ្នកជា អ្នកស្រឡាញ់សត្វ ការស្វែងរកកន្លែងជួលដែលអនុញ្ញាតឱ្យមានសត្វចិញ្ចឹមអាចមានភាពលំបាក។

    * បើនិយាយក្នុងន័យអាក្រក់ ម្ចាស់ផ្ទះក៏អាចបណ្តេញអ្នកចេញនៅពេលណាមួយក៏បានដែរ។ ប្រសិនបើតម្លៃផ្ទះកើនឡើង ហើយគាត់ចង់ដាក់លក់ដើម្បីយកចំណេញ ។

    * អ្នកជួលនឹងត្រូវចងជាមួយច្បាប់ និងកាតព្វកិច្ចនៅក្នុងកិច្ចសន្យាជួលជាមិនខាន។

 

គុណសម្បត្តិនិងគុណវិបត្តិនៃការទិញផ្ទះ

មិនខុសពីការជួលផ្ទះ ការទិញផ្ទះក៏មានគុណសម្បត្តិនិងគុណវិបត្តិមួយចំនួនផងដែរ។ ចំណុចខាងក្រោមនេះ អាចជួយក្នុងការសម្រេចចិត្តរបស់អ្នកចុងក្រោយបាន។

news/2021-09-02/1630592557536584.jpg

* គុណសម្បត្តិ

    * ការមានផ្ទះផ្ទាល់ខ្លួនអាចផ្តល់ឱ្យអ្នក មាននូវអារម្មណ៍ស្ថិរក្នុងចិត្តក្នុងការតាំងទីលំនៅ។ ហើយក៏អាចមានអារម្មណ៍មោទនភាពផងដែរ។

    *  មានសេរីភាពពេញលេញ ក្នុងការតុបតែងនិងជួសជុលកែលម្អឡើងវិញ

    *  ការទិញផ្ទះអាចជាការវិនិយោគ។ អ្នកអាចទិញវាហើយ បន្ទាប់មកជួលវាចេញដើម្បីទទួលបានប្រាក់ចំណេញប្រចាំខែ។

    *  អត្ថប្រយោជន៍ផ្នែកពន្ធ។ អ្នកអាចកាត់បន្ថយការប្រាក់លើប្រាក់កម្ចីទិញផ្ទះរបស់អ្នក។

    *  អ្នកមានសេរីភាពពេញលេញ ក្នុងការរស់នៅតាមអ្វីដែលអ្នកចង់បាន។ អ្នកអាចមានសត្វចិញ្ចឹម អាចផ្លាស់ប្តូរប្រដាប់ប្រដាប្រើប្រាស់ អាចជួសជុលនិងអ្វីៗជាច្រើនទៀតដោយគ្មាននរណាមករារាំងអ្នកឡើយ។

    *  អ្នកក៏មានឯកជនភាពផ្ទាល់ខ្លួន។

* គុណវិបត្តិ

    *  នៅពេលដែលអ្នកធ្វើជាម្ចាស់ខ្លួនឯង គឺតម្រូវឱ្យមានទំនួលខុសត្រូវបន្ថែមទៀត ដូចជាត្រូវចំណាយពេលសម្រាប់ការថែទាំផ្ទះដោយខ្លួនឯង។

    *  ផ្ទះមិនមែនជាវត្ថុរាវទេ។ នេះមានន័យថា ប្រសិនបើអ្នកមានគម្រោងលក់នោះ វាប្រហែលជាមិនអាចមានដំណើរការលឿនដូចអ្វី ដែលបានរំពឹងទុកនោះទេ។

    * ទោះបីជាមិនចាំបាច់បង់ថ្លៃជួលជារៀងរាល់ខែក៏ដោយ ក៏នៅតែមានការចំណាយទៅលើថ្លៃបង់ពន្ធលើអចលនទ្រព្យអាចកើនឡើង។

    * ក្នុងករណីខ្លះ អ្នកក៏អាចបាត់បង់តម្លៃទ្រព្យទៅតាមពេលវេលាជាជាងពេលដែលទទួលបាន។ ឧទាហរណ៍ អ្នកបានទិញផ្ទះក្នុងតម្លៃ៣៥០,០០០ ដុល្លារ ហើយបែរជាអាចលក់បាននៅក្នុងតម្លៃដូចគ្នា នៅ២០ ឆ្នាំក្រោយ។ បើយើងពិចារណាលើអតិផរណានេះមានន័យថា មិនទទួលបានប្រាក់ចំណេញលើការវិនិយោគឡើយ។

    * មិនអាចធ្វើការផ្លាស់ប្ដូរទីលំនៅបានភ្លាមៗនោះទេ។

    * តម្លៃក្នុងការទិញផ្ទះអាចថ្លៃខ្ពស់ជាងថ្លៃជួលផ្ទះទៅទៀត។

    * ការចំណាយប្រចាំខែរបស់អ្នកអាចប្រែប្រួល អាស្រ័យលើអ្វីដែលអ្នកត្រូវការសម្រាប់ផ្ទះ ដោយចំណាយលើថ្លៃជួសជុស ថែទាំជាដើម។

*** ដូច្នេះតើរវាងជួលឬទិញ មួយណាល្អជាងទៅ?

ទោះបីជាលុយដើរតួនាទីសំខាន់បំផុត ក្នុងការសម្រេចចិត្តថា តើត្រូវទិញឬជួលផ្ទះក៏ដោយ ប៉ុន្តែនៅមានកត្តាផ្សេងៗជាច្រើនទៀតដែលត្រូវពិចារណា។  យើងអាចសម្រេចបានថា តើអ្នកមានគម្រោងរស់នៅក្នុងទីតាំងជាក់លាក់មួយរយៈពេលប៉ុន្មានខែ ឆ្នាំ ផែនការរបស់អ្នកសម្រាប់អនាគតគោលដៅអាជីពរបស់អ្នក។ ល។ ទាំងអស់នេះសុទ្ធតែមានតួនាទីក្នុងការសម្រេចចិត្តរបស់អ្នក។

គ្រាន់តែធ្វើឱ្យប្រាកដថា អ្នកមានឆន្ទៈប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរយៈពេលវែង មុនពេលធ្វើការសម្រេចចិត្តណាមួយ។ ប្រសិនបើអ្នកគិតថាដល់ពេលដែលត្រូវតាំងចិត្ត ហើយចាប់ផ្តើមគ្រួសារឬបង្កើតអាជីពនៅក្នុងក្រុមហ៊ុន ឬទីតាំងជាក់លាក់មួយនោះ អ្នកគួរតែគិតគូរអាទិភាពលើការទិញផ្ទះ។

ប្រសិនបើអ្នកនៅតែគិតថា មានអ្វីជាច្រើនដែលត្រូវឃើញក្នុងពិភពលោកនេះ ឬប្រសិនបើអ្នកមិនប្រាកដអំពីជម្រើសអាជីពរបស់អ្នក នោះការជួលផ្ទះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះវាផ្តល់ឱ្យអ្នកនូវភាពបត់បែនកាន់តែច្រើនដោយមិនខ្វល់ចិត្តនោះឡើយ។


ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)