ខែសីហាគឺអាចនិយាយបានថាគឺជាខែដ៏មមាញឹក តែប្រកបទៅដោយភាពរីករាយមួយចំពោះ ខមភើស ដោយនៅកំឡុងពេញមួយខែនៃខែសីហានេះតែម្តង ខាងវេទិការបស់យើងបានប្រារព្ធនូវ“កម្មវិធីប្រូម៉ូសិនលក់ផ្ទះតម្លៃពិសេសប្រចាំខែ” ដែលបាននាំមកនូវការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់អ្នកស្រឡាញ់វិស័យអចលនទ្រព្យទាំងឡាយ ដូច្នោះហើយ ដើម្បីជាការបង្ហាញនូវសេចក្តីសោមនស្ស និងអរគុណ ខមភើស ក៏នឹងព្យាយាមបន្តផ្តល់នូវព័ត៌មាន និងប្រភពអចលនទ្រព្យដែលត្រឹមត្រូវ និងជាក់ច្បាស់ ដើម្បីឱ្យបានជាសារប្រយោជន៍ និងជំនួយទៅដល់ដំណើរការជាវ និងបណ្ដាក់ទុនលើអចលនទ្រព្យគ្រប់ប្រភេទ។
ដោយឡែក ថ្ងៃនេះផ្ទាល់ ខមភើស ក៏នឹងធ្វើការបង្ហាញនូវប្រភេទគម្រោងទាំង ១០ ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញប្រចាំខែសីហា ជារួមនៅក្នុងទីផ្សារនៃគម្រោងអភិវឌ្ឍន៏បែបទ្រព្យធនអចនលទ្រព្យគ្រប់ប្រភេទ ទីក្រុងភ្នំពេញបាននៅតែឈ្នះដាច់គេដដែល។
ចំណាត់ថ្នាក់ទី ១ នៃខែបានទៅ Morgan EnMaison គម្រោងនេះគឺជាគម្រោងនៅតាមមាត់ទន្លេដែលរួមបញ្ចូលអាផាតមិន សណ្ឋាគារ ទីធ្លាការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគេរំពឹងថានឹងត្រូវបានសាងសង់រួចរាល់់នៅខែធ្នូ ឆ្នាំ ២០២២ ។
ចំណាត់ថ្នាក់ទី ២ នៃខែគឺ Uptown Condominium ជាគម្រោងដែលគ្រោងនឹងធ្វើការប្រគល់ជូនផ្ទះនៅខែមករា ឆ្នាំ ២០២២ ខាងមុខ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។
ចំណាត់ថ្នាក់ទី ៣ បានទៅ The Peak ជាគម្រោងអភិវឌ្ឍន៍ចម្រុះអគារភ្លោះមានទីតាំងស្ថិតនៅខណ្ឌចំការមន អមជាប់ទន្លេបាសាក់ លើផ្លូវបំបែកជាប់នឹងផ្លូវមាត់ទន្លេនៃទីក្រុងភ្នំពេញ។
ចំពោះគម្រោងផ្សេងៗទៀតវិញ ទាំងអស់ក៏សុទ្ធតែមាននូវគុណសម្បត្តិវិសេសរៀងៗខ្លួន។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមកមើលបញ្ជីរបស់យើងនៅខាងក្រោម!
ប្រភព៖ ខមភើសដើម
និពន្ធដោយ ៖ Malinda ប្រធានផ្នែកនិពន្ធ ៖ Sunnie នាយក / ផលិតករ ៖ Nicole ប្រែសម្រួលដោយ៖ Thangnyth
គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ
1